2025-05-25
គិត បុប្ផា
2025-05-25
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់ ធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យ នៃអស្ថិរភាពតម្លៃ ហើយក្នុងនោះក្រសួង ងាយស្រួលផ្តល់ការគាំទ្រច្រើន តាមរយៈការជួយផ្សារភ្ជាប់ជាមួយទីផ្សារ ដែលមានស្រាប់។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បាននាំកសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃ ដែលក្រុមហ៊ុន អាចចុះកិច្ចសន្យាទិញពីពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីពលរដ្ឋចូលរួមដាំផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំឱ្យពលរដ្ឋ ពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។
លោក ញ៉េន សំអូន តំណាងប្រជាកសិករ បានអរគុណឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយៈការចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពនៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្ម ឱ្យទទួលបានប្រាក់ចំណេញ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី