2025-05-19
ឃី ភារៈ
2025-05-19
ឃី ភារៈ
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ មានរយៈពេល ១ខែ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីជំរុញឱ្យសាធារណជន ក៏ដូចជាសប្បុរសជន ចូលរួមបរិច្ចាគថវិការដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងនាំស្នាមញញឹម ក្ដីសង្ឃឹមដល់កុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជាដែលជាស្មារតី «ខ្មែរជួយខ្មែរ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលចុះផ្សាយនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
យុទ្ធនាការនៃការចូលរួមបរិច្ចាគថវិការជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា។ តាមរយៈយុទ្ធនាការដែលមានរយៈពេលពេញ ១ខែនេះ នឹងបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ តារាសម្ដែង និងបុគ្គលមានប្រជាប្រិយទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ចំពោះ សប្បុរសជន ដែលមានបំណងបរិច្ចាគអាចចូលរួមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដាលេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារ បន្ថែមលើនេះ សប្បុរសជនក៏អាចចូលរួមបរិច្ចាគតាមរយៈតំណ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី