2025-05-14
គន ម៉េងហុង
2025-05-14
គន ម៉េងហុង
ភ្នំពេញ៖ លោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន Beijing Sainte Holding Co., Ltd. បង្ហាញពីបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា និងបេ្តជ្ញានាំយកជំនាញ និងបច្ចេកវិទ្យាទំនើបឈានមុខពីប្រទេសចិន មកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ជាមួយលោក ឆិន យីងលាវ (Chen Yingliu) ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធ ព្រមទាំងភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួន ដូចជានៅប្រទេសសិង្ហបុរី និងកូរ៉េ ជាដើម។ ឯកឧត្តម ជា វុទ្ធី បានក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង ផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគនេះ ឯកឧត្តម ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសមស្រប ដើម្បីបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបង្ហាញពីក្តីសង្ឃឹមថា តាមរយៈគម្រោងនេះ ក្រុមហ៊ុន នឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី