2025-05-13
គន ម៉េងហុង
2025-05-13
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុន Yazaki គិតគូរជ្រើសរើសទីតាំងសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ជាមួយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន Yazaki ឯកឧត្តម ជា វុទ្ធី បានបង្ហាញនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន និងបំណងពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានេះ លោក Yoshimoto Ito បានថ្លែងអំណរគុណដល់ ឯកឧត្តម ជា វុទ្ធី ដែលបានបង្ហាញនូវការគាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនបន្ថែមផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki មានវត្តមាននៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិនប្រមាណ ៤០ឆ្នាំមកហើយ និងបានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី