SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើពន្ធដារទទួលបានអ្វីខ្លះ ពីការដាក់ឱ្យប្រើប្រាស់ «ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន»?


តើពន្ធដារទទួលបានអ្វីខ្លះ ពីការដាក់ឱ្យប្រើប្រាស់ «ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន»?
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានកសាង និងដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើទំនើបភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធកម្ពុជា និងចូលរួមក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ។ ជាលទ្ធផលពន្ធដារ ត្រូវបានចាត់ទុកជាស្ថាប័នសាធារណៈ ដែលមានសមត្ថភាពចាប់យកបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ សម្រាប់គ្រប់គ្រងស្ថាប័ន និងផ្តល់សេវាជូនអ្នកជាប់ពន្ធ។

ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះចាំបាច់នៃដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាអាទិ៍មាន៖ មជ្ឈមណ្ឌលទិន្នន័យ សេវូបករណ៍ ឧបករណ៍ផ្ទុកទិន្នន័យ ឧបករណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ បណ្តាញតភ្ជាប់ និងអ៊ីនធឺណិត ដែលជាផ្នែករឹង និងទន់ សម្រាប់ប្រើប្រាស់ក្នុងការគាំទ្រដល់ដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ដោយឡែក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់ប្រតិបត្តិការមុខងារស្នូល និងមុខងារគាំទ្រ។

ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មានការកើនឡើងសម្រាប់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ដោយនិន្នាការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចឌីជីថល និងការប្រែក្លាយជារដ្ឋបាលសារពើពន្ធ ២.០បូក ដើម្បីបង្កើនអនុលោមភាពសារពើពន្ធ លើកកម្ពស់គុណភាពសេវា និងពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួនពីរ គឺយុទ្ធសាស្ត្រពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងយុទ្ធសាស្ត្របន្តអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕

ប្រភពពីសៀវភៅ៖ ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី