SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តស់! ស្វែងយល់ពីគន្លឹះចំនួន៤ ដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីបង្កើត និងរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព


តស់! ស្វែងយល់ពីគន្លឹះចំនួន៤ ដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីបង្កើត និងរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព
A+ A-

ភ្នំពេញ៖ កុំធ្វេសប្រហែស លេខសម្ងាត់ប្រៀប ដូចជាកូនសោរផ្ទះផ្ទាល់ខ្លួនរបស់អ្នកនៅលើអ៊ីនធឺណិតដែលគួរការពារឱ្យបានត្រឹមត្រូវ «លេខសម្ងាត់ខ្សោយ គណនីងាយរងគ្រោះ» ចោរព័ត៌មានវិទ្យា ឬឧក្រិដ្ឋជនតាមអ៊ីនធឺណិតតែងតែសង្កេតមើលអ្នកជានិច្ច។ តស់ មកស្វែងយល់គន្លឹះចំនួន៤ ដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីបង្កើតនិងរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព។

គន្លឹះចំនួន ៤នោះ មានដូចជា៖ ទី១. ត្រូវបង្កើតលេខសម្ងាត់ដែលរឹងមាំ និងមានភាពស៊ាំញ៉ាំ ដោយមិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណា និងតែងតែប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ ពិសេសត្រូវប្រើពាក្យសម្ងាត់ ដែលពិបាកលួច ដែលកំណត់យ៉ាងតិចចាប់ពី១២ តួអក្សរឡើងទៅដែលមានទាំងអក្សរធំ និងតូច រួមជាមួយលេខ និងសញ្ញា(Symbols) ផងដែរ។ ទី២. ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗគ្នាទៅតាមប្រភេទគេហទំព័រ ដូចជាគេហទំព័រនីមួយៗមានកម្រិតសុវត្ថិភាពផ្សេងៗពីគ្នា ដូចនេះយើងត្រូវបង្កើតពាក្យសម្ងាត់ខ្លាំង និងមានតែមួយគត់ សម្រាប់គណនីផ្សេងៗគ្នាដែលយើងប្រើប្រាស់ទៅតាមប្រភេទគេហទំព័រ។

ចំពោះ ទី៣. កំណត់ TWO-FACTOR Authentication (2FA) ដើម្បីបន្ថែមខែលការពារសុវត្ថិភាពដល់គណនីរបស់អ្នកឱ្យកាន់តែរឹងមាំបន្ថែមទៀត និងទី៤. គិតពិចារណាមុននឹងចុច (ThinkB4Click) ព្រោះគេហទំព័រនីមួយៗមានកម្រិតសុវត្ថិភាពផ្សេងៗពីគ្នា ដូចនេះយើងត្រូវបង្កើតពាក្យសម្ងាត់ខ្លាំង និងមានតែមួយគត់សម្រាប់គណនីផ្សេងៗគ្នាដែលយើងប្រើប្រាស់ទៅតាមប្រភេទគេហទំព័រផងដែរ។

រីឯ ៤ចំណុចដែលមិនត្រូវធ្វើ ដើម្បីបង្កើតនិងរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព រួមមាន៖ ទី១. មិនប្រើប្រាស់ព័ត៍មានផ្ទាល់ខ្លួនដាក់ជាលេខសម្ងាត់ ដូចជា ឈ្មោះផ្ទាល់ខ្លួន ថ្ងៃខែឆ្នាំកំណើត ឬលេខសម្គាល់ អត្តលេខ, ទី២. ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗគ្នាទៅតាមប្រភេទគេហទំព័រ មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដដែលៗដូចគ្នាគ្រប់ប្រភេទគេហទំព័រទេ ព្រោះចោរព័ត៍មានអាចទាយដឹងលេខសម្ងាត់របស់អ្នកតែមួយ នោះគេនឹងអាចចូលប្រើប្រាស់គ្រប់គណនីរបស់អ្នកបានដូចគ្នា។

ទី៣. មិនត្រូវចែករំលែកលេខសម្ងាត់ទៅកាន់អ្នកដែលមិនទុកចិត្ត ទោះបីជាបងប្អូនឬមិត្តភក្តិជិតស្និទ្ធក៏ដោយ ពីព្រោះអាចធ្វើឱ្យគណនីរបស់អ្នកត្រូវបានគេលួច និងទី៤. កុំរក្សាទុកលេខសម្ងាត់នៅលើកម្មវិធីរុករក (Browser) ព្រោះកម្មវិធីរុករកមួយចំនួនបានបង្កហានិភ័យ ដល់ការរក្សាលេខសម្ងាត់របស់អ្នក និងមានមេរោគជាច្រើន ពិសេសកម្មវិធីជំនួយផ្សេងៗទៀត ដែលយើងអាចធ្វើការទាញយកទិន្នន័យចេញពីកម្មវិធីរុករកនោះបានយ៉ាងងាយស្រួល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី