2025-05-07
ទូច សូរិយា
2025-05-07
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីចែករំលែកបទពិសោធ និងព័ត៌មានរវាងគ្នា ពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស។ នេះបើតាមការលើកឡើងរបស់លោកជំទាវ វៀងថុន ស៊ីផាន់ដន ប្រធានតុលាការប្រជាជនកំពូលនៃប្រទេសឡាវ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវ វៀងថុន ស៊ីផាន់ដន បានបន្តថា តាមរយៈការចុះកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការនេះ កម្ពុជា-ឡាវ ក៏នឹងរួមគ្នាប្រឆាំងនូវការជួញដូរគ្រឿងញៀនខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិផងដែរ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ពិសេសវិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់៕
នាំមកជូនដោយ