SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

នីតិវិធី នៃការដាក់ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន និងការស្នើសុំបើកដំណើរការឡើងវិញ


នីតិវិធី នៃការដាក់ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន និងការស្នើសុំបើកដំណើរការឡើងវិញ
A+ A-

ភ្នំពេញ៖ សហគ្រាសទាំងឡាយណា ដែលអាជីវកម្មរបស់ខ្លួនមិនទាន់មានសកម្មភាពអាជីវកម្ម ឬមានបំណងផ្អាកដំណើរការសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្ន ឬមានបំណងបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបំពេញបែបបទ និងនីតិវិធីស្នើសុំមករដ្ឋបាលសារពើពន្ធតាមជម្រើសមួយណាក៏បាន ដូចខាងក្រោម៖

១. បំពេញបែបបទ និងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)៖ ត្រូវចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋាន https://www.tax.gov.kh/km/e-service បន្ទាប់មកបំពេញព័ត៌មានតម្រូវព្រមទាំងឯកសារភ្ជាប់នានាតាម «ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ» លើមុខងារស្នើសុំផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ។ ២. បំពេញបែបបទ និងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៊ីមែល៖ ត្រូវរៀបចំសំណុំឯកសារស្នើសុំមក នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ (ចំពោះសហគ្រាស ដែលស្ថិតក្រោមការគ្រប់គ្រង របស់សាខាពន្ធដារខេត្ត-ខណ្ឌ) ឬតាមរយៈអ៊ីមែល [email protected] ដោយត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន។

ឯកសារសំខាន់ៗនោះ រួមមានលិខិតស្នើសុំរបស់សហគ្រាស ដោយមានហត្ថលេខាម្ចាស់ ឬអ្នកតំណាង និងត្រាក្រុមហ៊ុន, ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬបើកដំណើរការអាជីវកម្មឡើងវិញ (ទម្រង់ SUS_01) ដោយមានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន, បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)។ ឯកសារសំខាន់ៗនោះ ក៏មានករណីជាអ្នកតំណាង ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិ ឬត្រូវភ្ជាប់កាតបុគ្គលិក អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ និងអ៊ីមែល ករណីអ្នកតំណាង ជាបុគ្គលិកសហគ្រាស។

គួរបញ្ជាក់ថា សហគ្រាស ដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន មានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបង់ពន្ធអាករដទៃទៀត (ប្រសិនបើមាន) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារជាធរមាន។ ។ ក្នុងអំឡុងពេលនៃការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ននេះ សហគ្រាសមិនអាចចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស, មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម និងមិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពផ្សេងៗឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី