2024-06-14
គិត បុប្ផា
2024-06-14
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងគុយបា បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលថ្មីៗ មាន កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។ បន្ថែមពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ គុយបា ក៏បានប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំជាមួយកម្ពុជា កាន់តែស៊ីជម្រៅផងដែរ។
ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ Milena Caridad Zaldivar ភាគីទាំងពីរ បានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា និងស្វែងរកឱកាស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ លោកជំទាវ Milena Caridad Zaldivar ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានសន្យាពង្រឹងទំនាក់ទំនងតាមរយៈសកម្មភាពជាក់ស្តែងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ផងដែរ។
បើតាមការចុះផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីឱកាសជំរុញពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗ។ កម្ពុជា និងគុយបា សង្ឃឹមថាកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ នាចុងខែមិថុនា រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងឡាហាវ៉ាន នឹងពិភាក្សា និងដាក់ចេញនូវសកម្មភាពនានា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកវិស័យផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី