SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ បង្ហាញចំណាប់អារម្មណ៍នាំយកកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន


អ៊ីរ៉ង់ បង្ហាញចំណាប់អារម្មណ៍នាំយកកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-05

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-05

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារអ៊ីរ៉ង់ ដែលត្រូវទាមទារចាំបាច់នូវគុណភាពខ្ពស់ មានអនាម័យ និងជាផលិតផលស្តង់ដា ហាឡាល់(Halal)។ នេះជាការលើកឡើងរបស់ឯកឧត្តម អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកថា កម្ពុជា មានកសិផលសក្កានុពលជាច្រើនរួមមាន៖ អង្ករ ម្រេច និងស្វាយចន្ទី ដែលភាគីអ៊ីរ៉ង់ អាចពិនិត្យលទ្ធភាពនាំយកទៅកាន់ទីផ្សារអ៊ីរ៉ង់ ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។ ជាមួយគ្នានេះ ឯកឧត្តម អ៊ឹម ស៊ីថុល ក៏បានបញ្ជាក់ពី ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីរ៉ង់ ក្នុងវិស័យកសិកម្មឱ្យកាន់តែជិតស្និត និងរឹងមាំបន្ថែមទៀត។

លើសពីនេះ ភាគីទាំងពីរ បានឯកភាពជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ទាំងការងារសុខភាពសត្វ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរហ័ស មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម អ៊ឹម ស៊ីថុល សង្ឃឹមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះ នឹងមានភាពបុរេសកម្ម និងផ្តល់ផលចំនេញទាំងអស់គ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី