SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានសហគ្រាសជាង៧៥ម៉ឺន កើន ៤៩% ធៀបនឹងឆ្នាំ២០២១


កម្ពុជា មានសហគ្រាសជាង៧៥ម៉ឺន កើន ៤៩% ធៀបនឹងឆ្នាំ២០២១
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាចំនួន ៧៥៣ ៦៧០សហគ្រាស មានការកើនឡើង ៤៩ភាគរយ បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ នេះបើតាមលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ដ្រីក្រសួងផែនការ បានមានប្រសាសន៍ថា៖«លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ កើនឡើង៤៩ភាគរយ បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ មានចំនួន ៥០៥ ១៣៤»។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងផែនការ បានបន្ថែមថា អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មានចំនួន៥២,៥ភាគរយ នៅទីប្រជុំជន និង៦៩,១ភាគរយ ជាអង្គភាពសេដ្ឋកិច្ច ដែលមានភាពជាម្ចាស់តំណាងជាស្ត្រី ជាពិសេសអង្គភាពសេដ្ឋកិច្ចទាំងអស់បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រីមានចំនួន ១,៨៤លាននាក់។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ជំរឿនអង្គភាពសេដ្ឋកិច្ច ដែលធ្វើអាជីវកម្មតាមចិញ្ចើមផ្លូវមានចំនួន ៧៧ ០៧៣ សហគ្រាសនៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។ ក្នុងនោះតំណាងជាស្ត្រីមានប្រមាណ ៧៥ភាគរយហើយអ្នកចូលរួមការងារទំហំ ១នាក់ ឬ ២នាក់ មានប្រមាណ ៨៩ភាគរយនៃអ្នកចូលរួមធ្វើការងារ ដែលមានស្ត្រីជាម្ចាស់អង្គភាពអាជីវកម្ម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599