2025-05-03
គន ម៉េងហុង
2025-05-03
គន ម៉េងហុង
ភ្នំពេញ៖ គម្រោងថត MV ដែលជាស្នាដៃថ្មីរបាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» មានគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការចំពោះសមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ឯកឧត្តម ហួត ហាក់ បានបន្ដថា សមាជិកក្លឹបត្រូវប្រឹងប្រែងផលិត MV នេះ ឱ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។ MV នេះ នឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណី បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី