2025-05-02
ទូច សូរិយា
2025-05-02
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្វាយចន្ទី«ប្រាសាទសំបូររុងរឿង» បានចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងជាង ១,១២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ពិធីចុះកិច្ចព្រមព្រៀងជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នេះ គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក សម្រាប់ជាទុនបំពេញបន្ថែម ៤០%លើការវិនិយោគរបស់សហគមន៍ ដែលជាឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី ទីលានហាលសម្ងួត គ្រឿងម៉ាស៊ីន និងឧបករណ៍សម្ភារផលិតកម្មនានា រួមទាំងការកសាងផ្លូវលំជនបទប្រវែង ១០គីឡូម៉ែត្រជូនដល់សហគមន៍ផងដែរ។
ការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលនៅលើទីតាំងដែលមានសក្តានុពលសម្រាប់វិស័យកសិកម្មនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាននៅក្នុងតំបន់នេះ៕
នាំមកជូនដោយ