2025-05-01
ទូច សូរិយា
2025-05-01
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២ នៅខេត្តកំពង់ធំ ចុះកិច្ចសន្យាទំហំទឹកប្រាក់ប្រហែល ៤,៥លានដុល្លារ ជាមួយក្រុមហ៊ុនចំនួន២ ដើម្បីធ្វើផលិតកម្មនិងផ្គត់ផ្គង់ស្រូវចម្រុះចំនួន ១៨៥០០តោន នៅលើផ្ទៃដីជាង ៣២០០ហិកតា។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ការចុះកិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន ៤,៥លានដុល្លារនេះ គឺផលិតកម្មពូជស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល និងស្រូវអូអឹម(OM4900&5451) រវាងសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក និងសហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ជាមួយក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន ប៊ីអអឹម៕
នាំមកជូនដោយ