2025-04-29
ទូច សូរិយា
2025-04-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន ប្រទេសចិន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន បានពិភាក្សាជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាដោយផ្តោតសំខាន់កាលានុវត្តភាពនៃការវិនិយោគ និងយន្តការនៃកិច្ចសម្រួលពាណិជ្ជកម្មផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ចិន ជាពិសេសតាមរយៈការជំរុញនាំចេញកសិផលរបស់កម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយូរអង្វែង ដែលនឹងចូលរួមចំណែកដល់ការរីកចំរើនទៅវិញទៅមកដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
នាំមកជូនដោយ