SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អនុរដ្ឋលេខាធិការកសិកម្ម៖ គ្រាប់ស្វាយចន្ទីខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នឹងលក់បន្តទៅកំពង់ចាម និងវៀតណាម


អនុរដ្ឋលេខាធិការកសិកម្ម៖ គ្រាប់ស្វាយចន្ទីខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នឹងលក់បន្តទៅកំពង់ចាម និងវៀតណាម
ពាណិជ្ជកម្ម

2025-04-28

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-04-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គ្រាប់ស្វាយចន្ទី ដែលប្រមូលទិញក្នុងខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នឹងរៀបចំលក់បន្តទៅខេត្តកំពង់ចាម និងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសពិនិត្យសក្តានុពល និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ជាមួយលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានជួបជាមួយអាជីវករប្រមូលទិញគ្រាប់ស្វាយចន្ទីចំនួន ២កន្លែង ស្ថិតនៅសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទន្ទឹមនេះ ឯកឧត្តម គី ច័ន្ទរំដួល ក៏បានស្នើឱ្យអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីទាំងអស់ ជួយផ្សព្វផ្សាយបន្តអំពីអត្ថប្រយោជន៍ នៃការចងក្រងសហគមន៍ទំនើបដំណាំស្វាយចន្ទីដល់កសិករ ដែលដាំដុះដំណាំស្វាយចន្ទីផងដែរ។ តាមការលើកឡើងរបស់ ឯកឧត្តម គី ច័ន្ទរំដួល អាជីវករ បានប្រមូលទិញគ្រាប់ស្វាយចន្ទីចំនួន ៤៥០-៥០០តោន ក្នុងមួយថ្ងៃ ដោយតម្លៃគ្រាប់សើម ៥៥៥០៛ ក្នុងមួយគីឡូក្រាម ហើយចន្ទីនៅប៉ៃលិននេះ មានគុណភាណល្អ អត្រាសាច់ ២៧%-៣០% និងមានចំនួន ១០៥-១១០គ្រាប់ក្នុងមួយគីឡូក្រាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី