2025-04-25
គិត បុប្ផា
2025-04-25
គិត បុប្ផា
ភ្នំពេញ៖ «ស្ដង់ដារ» គឺជាឧបករណ៍ក្នុងការវាស់វែងផលិតផលមួយ អំពីសុវត្ថិភាព និងគុណភាព ហើយស្ដង់ដារនេះ គឺជាទីផ្សារដ៏សំខាន់ ដូច្នេះម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ ត្រូវគិតអំពីស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្មរបស់ខ្លួនឱ្យបានល្អ ដើម្បីប្រយោជន៍បានយូរអង្វែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង។
ក្នុងសិក្ខាសាលា ស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងពីសារសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ពិសេសផលិតផលដែលមានបំណងនាំចេញ។
អ្នកឧកញ៉ា ភួ វាសនា បន្ថែមថា ចំពោះសិក្ខាសាលាខាងលើនេះ បានផ្តល់នូវសារសំខាន់យ៉ាងខ្លាំងដល់អ្នកចូលរួម ដើម្បីឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងសិក្ខាសាលា ស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង សហការជាមួយក្រសួងពាណិជ្ជកម្ម និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមការគាំទ្រពីសហគ្រិនខ្មែរ (KE)។ សិក្ខាសាលា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបានចីរភាពលើទីផ្សារសម្រាប់ម្ចាស់សហគ្រាសនានា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី