SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលជលផល ស្នើសុំក្រសួងកសិកម្ម បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង នៅតាមខេត្តជាប់តំបន់ឆ្នេរ


រដ្ឋបាលជលផល ស្នើសុំក្រសួងកសិកម្ម បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង នៅតាមខេត្តជាប់តំបន់ឆ្នេរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលជលផល ស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំនេះ គឺមានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូចនិងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំពិនិត្យលើសំណើរសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

រដ្ឋបាលជលផល បានបញ្ជាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ នឹងបង្កលក្ខណៈអំណោយផលដល់ការរស់នៅ និងមានវត្តមានវារីសត្វជិតផុតពូជ ដែលមានជាអាទិ៍៖ ជ្រូកទឹក ផ្សោតសមុទ្រ និងអណ្តើកសមុទ្រជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599