2025-04-21
ឃី ភារៈ
2025-04-21
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងដឹកនាំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទាន។
កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP ដែលធ្វើឡើងនៅប្រទេសអូម៉ង់ នៅថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ ២០២៥ ក្រោមមូលបទ «យុទ្ធសាស្ត្រជំរុញកំណើនខាងក្នុងនៃសហគ្រាសនិងឥទ្ធិពលទៅលើការអភិវឌ្ឍ» នឹងពិភាក្សាទៅលើរបៀបវារៈចម្បងមួយចំនួន៥ រួមមាន៖ទី១.ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគមន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ទី២.ការពិភាក្សាអំពីតួនាទីនៃធុរកិច្ចដំណាក់កាលទី២ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព, ទី៣.ការជំរុញហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ និងភាពធន់, ទី៤.ការជំរុញហិរញ្ញប្បទានបៃតង និងចីរភាព និងទី៥.ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងសកល។
គួរបញ្ជាក់ថា ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៩៨។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ARDB Bank កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី