SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជធានី ខេត្តចំនួន៣ ទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ក្នុងឱកាសចូលឆ្នាំថ្មី


រាជធានី ខេត្តចំនួន៣ ទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ក្នុងឱកាសចូលឆ្នាំថ្មី
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រាជធានី ខេត្តចំនួន៣ ទទួលបានប្រជាពលរដ្ឋ មកធ្វើដំណើរកម្សាន្តច្រើនជាងគេ រួមមានរាធានីភ្នំពេញ ទទួលបានភ្ញៀវចំនួន ២.៨៦៣.៩២២នាក់, សៀមរាប ២.៧៥២.៨១៨នាក់ និងកំពង់ចាម ២.៧៤៨.២២៨នាក់។

ក្រៅពីខេត្តចំនួន៣ ខាងលើ ខេត្តព្រៃវែងក៏ទទួលបានភ្ញៀវ ២.៣៩៤.៣៤៣នាក់ និងខេត្តបាត់ដំបង ទទួលបាន ១.៧៤១.៧៩៥នាក់ផងដែរ ខណៈភ្ញៀវសរុបដែលកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។ របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មី របស់ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងចំណោមភ្ញៀវ ២៣.៩៧៧.៤៤១នាក់នោះ មានភ្ញៀវជាតិ ចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ ១១៥.០៩០នាក់។

ចំពោះថ្ងៃទី១៤ ខែមេសា ភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល ៣ថ្ងៃនេះ ដែលត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរ ធ្វើដំណើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស និងពលរដ្ឋចូលរួមលេងកម្សាន្ត នៅតាមទីតាំងសំខាន់ៗ ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ, សៀមរាប មានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាម មានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តោន ប្រវែង ១ពាន់ម៉ែត្រ, ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី