SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមវេទិកា «The Belt and Road New Energy Vehicle Offshore Forum» នៅចិន


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមវេទិកា «The Belt and Road New Energy Vehicle Offshore Forum» នៅចិន
ពាណិជ្ជកម្ម

2025-04-17

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមវេទិកា «The Belt and Road New Energy Vehicle Offshore Forum 2025» នៅប្រទេសចិន ដើម្បីទទួលបានចំណេះដឹងថ្មី ពីការរៀបចំម៉ាកសញ្ញារថយន្តប្រើប្រាស់ថាមពលថ្មីរបស់ចិន ការឈានចូលទីផ្សារ និងវិធានការបច្ចេកទេសពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិនិងសកលភាវូបនីយកម្មជាដើម។

វេទិកា ដែលនឹងរៀបចំឡើងដោយសមាគមផលិតរថយន្តអគ្គិសនីចិន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាងចូវ ខេត្តជីជាំង គឺជាកម្មវិធីអមនៃព្រឹត្តិការណ៍ពិព័រណ៍រថយន្តប្រើប្រាស់ថាមពលថ្មីឆ្លាតវៃអន្តរជាតិហាងចូវ ព្រមទាំងមានការចូលរួមពីវាគ្មិន ដែលមានបទពិសោធន៍មកពីបណ្តាក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីឆ្លាតវៃផងដែរ។

ចំពោះពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកបំពេញបែបបទ តាមរយៈលេខទូរសព្ទ (+៨៦) ១៨២២១៤៣១៨២៥ ឬ (+៨៦) ១៣៩១៦៨៦៨០៣៩ ឬអ៊ីម៉ែល [email protected] ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកមន្ត្រីសម្របសម្រួល តាមលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected] /[email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី