SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចទំនាក់ទំនង និងសហការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត


ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចទំនាក់ទំនង និងសហការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា ប្ដេជ្ញាចិត្តខិតខំជំរុញពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ក្នុងជំនួប នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែតណ បានលើកទឹកចិត្តឱ្យឯកឧត្តម Tull TRAISORAT ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។ ជាមួយគ្នានេះ ឯកឧត្តម Tull TRAISORAT ក៏បានអបអរសាទរដល់កម្ពុជាដែលបានអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានផងដែរ។

ក្នុងជំនួបដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Tull TRAISORAT ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599