2025-04-09
ឃី ភារៈ
2025-04-09
ឃី ភារៈ
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ ខណៈដែលឆ្នាំ២០២៥ ត្រូវបានព្យាករថាមានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការតម្រូវការសកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស, ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើង។
ជាមួយគ្នានេះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ៨,៩%សម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ដែលក្នុងឆ្នាំ២០២៥ ព្យាករថាមានកំណើន៨,៦% គាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតាមុនវិបត្តិជំងឺកូវីដ-១៩។ អនុវិស័យសំណង់ ត្រូវបានព្យាករថាបន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស។
ចំពោះ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើនជាមធ្យមប្រមាណ៥,៧% ប្រហាក់ប្រហែល គ្នាទៅនឹងនិន្នាការធម្មតាសម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ក្នុងនោះឆ្នាំ២០២៥ ព្យាករថាមានកំណើន៥,៦% ដោយសារការបន្តរក្សាបានចលនការនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប ។
រីឯ វិស័យកសិកម្ម ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,២% ប្រហាក់ប្រហែលនិន្នាការកន្លងទៅ ក្នុងនោះឆ្នាំ២០២៥ ព្យាករថាមានកំណើន១,១% ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗ នៃអនុវិស័យនេសាទ ។ ក្នុងរយៈពេលមធ្យមខាងមុខ (២០២៥-២០២៧) អត្រាអតិផរណាត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥% ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញ អន្តរជាតិ ស្របពេលដែល អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) រំពឹងថារក្សាបានក្នុងរង្វង់ជាមធ្យម ៤ ០៦០ រៀល/ដុល្លារអាម៉េរិក៕
ប្រភពពីសៀវភៅ៖ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី