2023-12-20
SME News
2023-12-20
SME News
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុប ១,៣៩០,១១៧ដុល្លារអាម៉េរិក ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់អនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។
ការផ្តល់ជំនួយដល់អង្គការ JMAS នេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ឱ្យដឹងថា ស្ថិតនៅក្រោមគម្រោង ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន២។ ទី១៖ «គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី៣)» និងទី២៖«គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី៣)»។
បើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ធ្នូម្សិលមិញ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គការ JMAS បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ដោយភាគីទាំងពីរជឿជាក់ថា ជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី