2025-03-23
ឃី ភារៈ
2025-03-23
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើដល់ភាគីចិនចូលរួមកិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆា និងអង្គរ បង្កើននូវការវិនិយោគដោយផ្តោតលើការផលិតចំណីសត្វ និងផលិតវ៉ាក់សាំងសម្រាប់សត្វ ពិសេសស្នើឱ្យបន្ថែមនូវគម្រោងសំខាន់ៗពាក់ព័ន្ធនឹងការកែច្នៃកសិផលមួយចំនួន ដូចជា កៅស៊ូ ស្វាយចន្ទី និងស្វាយ ទៅក្នុងក្របខ័ណ្ឌច្រករបៀងមច្ឆា និងអង្ករផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបពិភាក្សាលើបញ្ជីគម្រោងអាទិភាពដែលភាគីទាំងពីរមានបំណងអនុវត្តក្នុងក្របខ័ណ្ឌច្រករបៀងមច្ឆា និងអង្ករ ជាមួយឯកឧត្តម ប្រាក់ ដាវីដ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក Jin Ke អគ្គនាយកនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (FECC) បានបញ្ជាក់ថា ភាគីចិនបានទទួលយកសំណើរបស់ភាគីកម្ពុជា ដោយសន្យាថា នឹងព្យាយាមកៀរគរវិនិយោគិនចិនមកពិនិត្យលើកាលានុវត្តភាពក្នុងវិស័យកសិកម្មសំខាន់ៗរបស់កម្ពុជា។
ក្នុងជំនួបរវាងកម្ពុជា និងចិនខាងលើនេះ បានពិភាក្សាលើបញ្ជីគម្រោងអាទិភាពដែលភាគីទាំងពីរមានបំណងអនុវត្តក្នុងក្របខ័ណ្ឌច្រករបៀងមច្ឆា និងអង្ករ ដែលក្នុងនោះរួមមាន គម្រោងវិនិយោគ គម្រោងកិច្ចសហការជំនួយបច្ចេកទេស និងគម្រោងកសាងសមត្ថភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី