SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ៖ យុវជនមកពីគ្រួសារក្រីក្រ ដែលជម្នះមករៀនជំនាញវិជ្ជាជីវៈ ហើយមានការងារសមរម្យ ជា«វីរជនសម្រាប់គ្រួសារ»


រដ្ឋមន្ត្រីការងារ៖ យុវជនមកពីគ្រួសារក្រីក្រ ដែលជម្នះមករៀនជំនាញវិជ្ជាជីវៈ ហើយមានការងារសមរម្យ ជា«វីរជនសម្រាប់គ្រួសារ»
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ណែនាំយុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាក ឱ្យចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងខ្លួនឯង ព្រោះជាជំនាញដែលសិក្សារយៈពេលខ្លី និងឆាប់មានការងារធ្វើ។ 

កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ តាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់ ដោយកោតសរសើរដល់សិស្សទាំងនោះដែលឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែ អាចជម្នះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមសម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«ពូជឿថា ក្មួយៗ គឺជាវីរជនសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ»។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនទាំងអស់ ជាជម្រើសមួយដែលត្រឹមត្រូវធ្វើឱ្យយុវសិក្ខាកាមទាំងអស់ មានជំនាញជាក់លាក់ក្នុងជីវិត អាចមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងខ្លួនឯង ព្រោះជាជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រចំនួន ១.៥លាននាក់ ឱ្យមានជំនាញនិងមានការងារសមរម្យ ក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា អង្គការមិត្តសំឡាញ់ បានបណ្តុះបណ្តាលលើមុខជំនាញចំនួន៨ដូចជា កាត់សក់, សម្អាងកាយ, ការថែទាំនិងជួសជុលបរិក្ខារអគ្គិសនី, ការជួសជុលម៉ូតូ, ការតំឡើងគ្រោងដែក, ការធ្វើម្ហូបខ្មែរ និងសេវាកម្មលក់ទំនិញ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599