2025-03-16
គន ម៉េងហុង
2025-03-16
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្រ្តាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់ប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស ប្រកបដោយគុណភាព។
ក្នុងកិច្ចពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញទំនុកចិត្តចំពោះស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ប្រទេសអូស្ត្រាលីដែលនឹងរួមចំណែកបណ្តុះបណ្តាលជំនាញនានានៅកម្ពុជា ប្រកបដោយគុណភាព។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីកម្លាំងពលកម្មជំនាញ ដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា ត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម កសិកម្ម និងវិស័យឧស្សាហកម្មជាដើម។
លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសង្ឃឹមថា តាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជាឱ្យកាន់តែប្រសើរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី