2025-03-15
គិត បុប្ផា
2025-03-15
គិត បុប្ផា
ភ្នំពេញ៖ ខេត្តតាកែវ នឹងមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្ម ទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេ។ ក្នុងកម្មវិធីនេះ នឹងមានការប្រគុំតន្ត្រីដោយចូលរួមពីតារាចម្រៀងល្បីៗ និងតាំងពិព័រណ៍ផលិតផលកសិ-ទេសចរណ៍ផងដែរ។
ព្រឹត្តិការណ៍បុណ្យទន្លេ ដែលរៀបចំឡើងក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ក៏នឹងមានការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ, ការអុជកាំជ្រួច, ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។ លើសពីនេះ ក្នុងកម្មវិធីខាងលើ នឹងរៀបចំសកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀត។
ចំពោះក្រុមហ៊ុនឯកជន ធុរជន សិល្បករ សិល្បការិនី និងតារាចម្រៀងជាតិ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ អាចទាក់ទងមកលេខ ០១២ ៩០៩ ១៨២ ឬ ០១៥ ៣២២ ២២១ សម្រាប់រៀបចំទស្សនីយភាពសិល្បៈ និងចម្រៀង, ០៨៩ ៩៦៦ ៦៦១ ឬ ០៩៩ ៨៨២ ២០៥ សម្រាប់រៀបចំស្តង់ពិព័រណ៍ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ, ០១២ ២៤៧ ៥៨១ ឬ០១៦ ៥៧០ ៧៦៧ ដើម្បីស្វែងរកឧបត្ថម្ភសម្រាប់ពិធីបុណ្យទន្លេ និង០១១ ៨៣៣ ៣១៨ ឬ០១៦ ៩៥០ ៣០២ សម្រាប់រៀបចំសកម្មភាពកីឡាទេសចរណ៍អបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី