SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានគយ បញ្ជាក់ សាច់បង្កក៣៧០តោនដែលបង្ក្រាបបាន គឺនាំចូលស្របច្បាប់


អគ្គនាយកដ្ឋានគយ បញ្ជាក់ សាច់បង្កក៣៧០តោនដែលបង្ក្រាបបាន គឺនាំចូលស្របច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បញ្ជាក់ថា សាច់បង្កកចំនួន៣៧០តោន ដែលអាជ្ញាធរបង្ក្រាបបាននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីពេលថ្មីៗនេះ ជាការនាំចូលដោយស្របច្បាប់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគរ បានគូសបញ្ចាក់ថា ទំនិញនាំចូលទាំងនេះ បានបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដោយមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ដែលផ្ទុយពីការចុះផ្សាយរបស់បណ្តាសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួនចុះផ្សាយថា សាច់បង្កកដ៏ច្រើននេះ នាំចូលដោយគ្មានច្បាប់។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ចុះផ្សាយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សាច់បង្កកប្រមាណ ៣៧០តោននេះ មានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី និងឥណ្ឌា។ អគរ បានចាត់តាំងកម្លាំងមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចឱ្យចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវ និងសាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូលនិងស្តុកទុកសាច់បង្កកទាំងនោះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ឱ្យដឹងថា តាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ការនាំចូលសាច់បង្កកពីបរទេស តម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រសុពលភាព ឬវិញ្ញាបនបត្រអនាម័យសាច់ ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ។

តាមរយៈការចុះផ្សាយព័ត៌មានកាលពីពេលថ្មីៗនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតពាក់ព័ន្ធនឹងសាច់បង្កកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថាជាបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយ ដែលកំពុងអនុវត្តវិធានការមុតស្រួចដើម្បីបង្រ្កាបអំពើរត់គេចពន្ធ និងបង្កការវឹកវរក្នុងសង្គម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ចៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងបង្កឱ្យមានការភាន់ច្រឡំ ដែលបណ្ដាលឱ្យមានចលាចលសង្គម, ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច, ប៉ះពាល់ដល់ការធ្វើអាជីវកម្មនាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី