2025-03-13
ឃី ភារៈ
2025-03-13
ឃី ភារៈ
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងប្រារព្ធក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលឆ្លើយតបទៅតាមបំណងរបស់ប្រជាពលរដ្ឋទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍នៅលើទឹកដី នៃខេត្តសៀមរាប។ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ គឺដើម្បីលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ពិសេសការបង្កើតនូវឱកាសជួបជុំ ផ្ដល់ស្នាមញញឹមដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពការងាររៀបចំរបស់ក្រុមការងារគ្រប់ចង្កោមនៃគណៈកម្មការរៀបចំ ក៏ដូចជាពិនិត្យ និងបន្តរៀបចំផែនការអនុវត្តការងារត្រៀមឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍។
គូរបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារ ព្រមទាំងសមាជិកសមាជិកាក្រុមការងាររៀបចំ ប្រមាណ ២០០ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី