SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC អនុម័តគម្រោងចំនួន៤៤ ដែលមានទុនវិនិយោគ ៣២១លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥


CDC អនុម័តគម្រោងចំនួន៤៤ ដែលមានទុនវិនិយោគ ៣២១លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ រយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ មានគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១គម្រោង និងគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣គម្រោង។

CDC ឱ្យដឹងថា ការអនុម័តគម្រោងវិនិយោគក្នុងខែកុម្ភៈនេះ មានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង ដោយចំនួនគម្រោងនេះ កើនឡើងរហូតដល់ទៅ ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៤៤នោះ ត្រូវបានវិនិយោគក្នុងរាជធានីខេត្ត ចំនួន៩ ដូចជារាជធានីភ្នំពេញចំនួន ៦គម្រោង, ស្វាយរៀង ១១គម្រោង, កណ្តាល ៣គម្រោង, តាកែវ ៣គម្រោង, កំពត ១គម្រោង, ព្រះសីហនុ ៤គម្រោង, កោះកុង ៦គម្រោង, កំពង់ស្ពឺ ៨គម្រោង និងខេត្តកំពង់ឆ្នាំចំនួន ២គម្រោង។ ចំពោះប្រភពទុនវិនិយោគឈានមុខ គឺមកពី ៤ប្រទេស មានប្រទេសចិន ចំនួន៨៦,៧៥%, សិង្ហបុរិ ១១,៩៧% អូស្រ្តាលី ០,៨០% និងអង់គ្លេស ០,៤៨%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី