2025-03-11
គន ម៉េងហុង
2025-03-11
គន ម៉េងហុង
ភ្នំពេញ៖ ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី បង្ហាញគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការ នៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលីនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីសក្តានុពល, កាលានុវត្តភាព និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគក្នុងស្រុកដែលមានភាពបើកចំហ, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងភាពអំណោយផលសម្រាប់ការវិនិយោគដោយគ្មានការរើសអើង។
ជាមួយគ្នានេះ លោក Charith Amarasinghe ក៏បានបញ្ជាក់ថា នឹងជួយផ្សព្វផ្សាយបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី គឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកក្នុងការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្រោមរូបភាពកម្ចី, មូលបត្របំណុល និងការធានា ជូនសហគ្រាសអូស្ត្រាលីដែលមានបំណងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្រៅប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី