SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី៖ ការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យា គឺជាស្នូលនៃអនាគតសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តម ហែម វណ្ណឌី៖ ការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យា គឺជាស្នូលនៃអនាគតសេដ្ឋកិច្ចកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យា គឺជាស្នូលនៃអនាគតសេដ្ឋកិច្ចកម្ពុជា សម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តម ហែម វណ្ណឌីលើកឡើងបែបនេះ ក្នុងឱកាសចូលរួមជាមួយវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ មូលធនមនុស្ស គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា បច្ចេកវិទ្យា អាចជំនួសការងារមួយចំនួនរបស់មនុស្ស ការវិនិយោគលើបច្ចេកវិទ្យាលើមូលធនមនុស្ស គឺដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យា សម្រាប់បង្កើនភាពប្រកួតប្រជែង។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតភាព ការកែលម្អគោលនយោបាយ ដើម្បីគាំទ្របរិវត្តកម្មបច្ចេកវិទ្យា និងពង្រឹងការទទួលស្គាល់គ្នាទៅវិញទៅមកនៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការបង្កើនការចល័តកម្លាំងពលកម្មនៅក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានបញ្ជាក់ពីតួនាទីនៃបច្ចេកវិទ្យា ដូចជាបញ្ញាសប្បនិម្មិត (AI) ការធ្វើស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត និងការអប់រំ STEM ក្នុងការរៀបចំកម្លាំងពលកម្មរបស់កម្ពុជាសម្រាប់ឧស្សាហកម្មថ្មីៗផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី