SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី៖ ទំហំផលិតផលរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស ភាគច្រើនកើតចេញពីថ្វីដៃរបស់ស្ត្រី


ឯកឧត្តម ហែម វណ្ណឌី៖ ទំហំផលិតផលរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស ភាគច្រើនកើតចេញពីថ្វីដៃរបស់ស្ត្រី
ពាណិជ្ជកម្ម

2025-03-07

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទំហំផលិតផលរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេសមួយចំណែកធំ កើតចេញពីថ្វីដៃរបស់ស្ត្រី ជាកម្មការនីកំពុងធ្វើការនៅរោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់តំបន់ទូទាំងប្រទេស ដែលនេះបង្ហាញអំពីការចូលរួមរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ឯកឧត្តម ហែម វណ្ណឌី ក៏បានបន្ថែមថា ស្ត្រីគឺជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីធ្វើឱ្យសង្គមមានការផ្លាស់ប្តូរ ប្រែមុខមាត់ថ្មី។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន២ ៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤ ៨១៩នាក់ ក្នុងចំណោមកម្មករចំនួន ១ ១៦០ ១៨១នាក់។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា សហគ្រិនស្ត្រី ក៏បានដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមចំនួន ៨ ៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥ ០០០នាក់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី