SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន​ ប្ដេជ្ញាជំរុញបន្ថែមនូវសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ


កម្ពុជា-ចិន​ ប្ដេជ្ញាជំរុញបន្ថែមនូវសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ
A+ A-

ភ្នំពេញ៖ កម្ពុជា និងចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ការប្តេជ្ញាជំរុញកិច្ចសហការបន្ថែមនេះ ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសចិន មកទស្សកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ និងក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងជំនួបប្រជុំទ្វេភាគីជាមួយនឹងឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែសីហា បានមានប្រសាសន៍ថា ចិនបានផ្តល់ជំនួយដ៏ច្រើនមកឱ្យកម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេសលើគម្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន។ ជាពិសេស ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។ 

ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី ក៏បានលើកពីការខិតខំកសាង និងពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេស ក្រោមការដឹកនាំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ រហូតឈានទៅសម្រេចបានជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ 

ឆ្លៀតក្នុងឱកាសទេសរដ្ឋមន្ត្រីមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពី«គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» មិត្តចិន បានជួយកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់មិត្តចិនដែលបានផ្តល់ជំនួយប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា។ ជាពិសេស ការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។

មុននឹងបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម វ៉ាង យី បានបង្ហាញជំនឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ សុខាភិបាល និងវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី