2025-02-19
ឃី ភារៈ
2025-02-19
ឃី ភារៈ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យភាគីអូស្រ្តាលី សិក្សាលទ្ធភាពវិនិយោគលើផលិតកម្មជី ក៏ដូចជាផ្លាស្ទិកហ្វីមសម្រាប់ដំណាំក្នុងផ្ទះកញ្ចក់នៅកម្ពុជា ដើម្បីបម្រើដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី និងជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ លោកជំទាវ ចម និម្មល ក៏បានលើកឡើងអំពីសក្តានុពលពាណិជ្ជកម្មកម្ពុជាផងដែរ។
ទស្សនកិច្ច កាលពីថ្ងៃទី១៨ កុម្ភៈ របស់លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្មឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចចក្រា (circular economy) ការអភិវឌ្ឍធុរកិច្ច ការបណ្តុះបណ្តាលនិងស្រាវជ្រាវ ព្រមទាំងកម្មវិធីផ្លាស់ប្តូរការសិក្សាដល់សិស្ស-និស្សិតកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី