2025-02-17
ទូច សូរិយា
2025-02-17
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ២០២៥ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជំរុញសកម្មភាពការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ២០២៥ នេះ នឹងជួយអភិវឌ្ឍន៍ទីផ្សារនាំចេញថ្មី ឬពង្រឹងការលក់នៅក្នុងទីផ្សារនាំចេញបច្ចុប្បន្ន។ កម្មវិធីនេះ ក៏លើកកម្ពស់ការធ្វើពិពិធកម្មនាំចេញ និងការនាំចេញផលិតផលដែលមានតម្លៃបន្ថែមផងដែរ។
ចំពោះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចូលរួមកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ២០២៥ អាចដាក់ពាក្យពីថ្ងៃនេះតទៅ តាមរយៈតំណភ្ជាប់ https://forms.gle/aVUU4UzTDtsgJKdi8 ៕
នាំមកជូនដោយ