2025-02-15
គន ម៉េងហុង
2025-02-15
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ជំរុញគម្រោងមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងទាក់ទាញក្រុមហ៊ុនឌីជីថលមកដំណើរការនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃ AFD ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានលើកឡើងថា គម្រោងមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យនេះ នឹងចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងវិស័យឌីជីថលនៅកម្ពុជាឱ្យទាន់សភាពការណ៍វិវត្ត។
ក្នុងជំនួបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានបញ្ជាក់អំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជាលើគ្រប់ផ្នែក ពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខ័ណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី