SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន ចុះ MOU ជំរុញលំហូរភ្ញៀវទេសចរ តាមរយៈការជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម


កម្ពុជា-ហ្វីលីពីន ចុះ MOU ជំរុញលំហូរភ្ញៀវទេសចរ តាមរយៈការជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីន ឆ្នាំ២០២៥-២០២៨ ដើម្បីជំរុញលំហូរភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត តាមរយៈការជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ដែលនឹងផ្តល់សន្ទុះថ្មីដល់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងភាគីទាំងពីរក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

កម្មវិធីចុះ MOU កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ផ្ដោតសំខាន់លើការផ្លាស់ប្តូរមន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍, ការផ្លាស់ប្តូរ បទពិសោធ និងព័ត៌មានទេសចរណ៍, ការផ្សព្វផ្សាយនិងសិក្សាទីផ្សារ, ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើតក្រុមការងារបច្ចេកទេសរួមកម្ពុជា និងហ្វីលីពីន។

ការចុះ MOU នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៦-២០២០ រវាងក្រសួងទេសចរណ៍ទាំងពីរ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599