2025-02-12
គិត បុប្ផា
2025-02-12
គិត បុប្ផា
ភ្នំពេញ៖ សាជីវកម្ម San Miguel ឈានមុខមួយ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អាហារ និងភេសជ្ជៈ ថាមពល និងចម្រាញ់ប្រេងនៅហ្វីលីពីន ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel។
ទាក់ទងនឹងគោលបំណងដាក់ទុនវិនិយោគនៅកម្ពុជានេះ លោក Ramon S. Ang បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ដែលមានដីមានជីជាតិល្អ, កម្លាំងពលកម្មមានជំនាញ, ភូមិសាស្ត្រអំណោយផល ដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្ដានុពល ឱកាសវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់ និងអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា វិស័យសិកម្ម ជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ហើយក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ភ្ជាប់ទៅកាន់តំបន់ និងពិភពកលោក។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងបង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី