2025-02-12
ទូច សូរិយា
2025-02-12
ទូច សូរិយា
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានពិភាក្សាស្តីពី ការរៀបចំសេចក្ដីណែនាំអំពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ។ នេះបើតាមការចុះផ្សាយរបស់ ប.ស.ស. កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១០ កុម្ភៈ នេះ ក៏បានពិភាក្សាលើការរៀបចំផែនការសកម្មភាព និងនីតិវិធីក្នុងការអនុវត្តអំពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ មានសុវត្ថិភាព និងផាសុកភាពផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
នាំមកជូនដោយ