2023-12-01
SME News
2023-12-01
SME News
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាគាំទ្រតាមប្រព័ន្ធអេឡិចត្រូនិកបានចំនួនជិត៣ម៉ឺនករណី ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ដើម្បីឆ្លើយតបនូវបញ្ហានិងចម្ងល់នានា របស់ប្រជាពលរដ្ឋ និងបណ្តាក្រុមហ៊ុន សហគ្រាស ដែលមានកាតព្វកិច្ចបង់ពន្ធ តាមរយៈការពន្យល់ បកស្រាយ និងផ្តល់នូវនិតិវិធីក្នុងការដោះស្រាយបញ្ហាជាដើម។
តាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខ៣៤ ទំព័រទី១ ដែលអគ្គអគ្គនាយកដ្ឋានពន្ធដារ បោះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-Tax Service) បានផ្តល់សេវាចំនួន ២៩ ៩២៤ ករណី ដល់អ្នកប្រើប្រាស់ ដោយក្នុងនោះមានតាមរយៈ Live Chat ចំនួន១១ ០០៣ករណី, e-Mail ចំនួន៩៦៨ករណី, Call Center ចំនួន១០ ៥២១ករណី, Facebook ចំនួន ២២ករណី និង Telegram ចំនួន ៧ ៤១០ករណី។
អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតឱ្យមានក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-Tax Service) នេះឡើង ដើម្បីជួយអ្នកជាប់ពន្ធ និងសាធារណជននៅពេលដែលជួបបញ្ហា ឬមានចម្ងល់ផ្សេងៗពីការប្រើប្រាស់សេវាអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានពន្ធដារ។ ពន្ធដារ បានឱ្យដឹងទៀតថា ទម្រង់គាំទ្រផ្តល់សេវានេះ កើតចេញពីការខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់និងឥតឈប់ឈរ ដើម្បីធ្វើបរិវត្តកម្ម ប្រែក្លាយជារដ្ឋបាលសារពើពន្ធទំនើបនិងទាន់សម័យប្រកបដោយសមត្ថភាពកម្រិតវិជ្ជាជីវៈខ្ពស់។
អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍនិងដាក់ឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់កម្មវិធីនិងប្រព័ន្ធអេឡិចត្រូនិកជាច្រើន ក្នុងការផ្តល់ជូនអ្នកជាប់ពន្ធនូវលទ្ធភាព និងមធ្យោបាយល្អប្រសើរក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដែលចំណេញពេលវេលា និងទទួលបានការពិគ្រោះយោបល់លឿន រហ័សប្រកបដោយវិជ្ជាជីវៈពីអគ្គនាយកដ្ឋានពន្ធដារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី