SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃ ត្រឡប់ជាប្រក្រតីវិញ ក្រោយចូលឆ្នាំចិន-វៀតណាម


អ្នកនាំពាក្យក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃ ត្រឡប់ជាប្រក្រតីវិញ ក្រោយចូលឆ្នាំចិន-វៀតណាម
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការនាំចេញស្រូវប្រចាំថ្ងៃ គឺត្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទៅ។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី ២ម៉ឺន - ២,៥ម៉ឺនតោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១ម៉ឺនតោនក្នុងមួយថ្ងៃ។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានបន្ថែមថា ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះក៏បានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី