SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញឱ្យសមាជិកពិនិត្យលទ្ធភាពជួយអតិថិជន ដោយការរៀបចំឥណទានឡើងវិញ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញឱ្យសមាជិកពិនិត្យលទ្ធភាពជួយអតិថិជន ដោយការរៀបចំឥណទានឡើងវិញ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានជំរុញសមាជិករបស់ខ្លួនឱ្យពិនិត្យមើលលទ្ធភាពក្នុងការជួយអតិថិជន ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ តាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែងនៅក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមសេចក្ដីថ្លែងការណ៍ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ៖«បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានបញ្ចប់នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត សរុបចំនួន៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតនៅក្នុងវិស័យ។

នាឱកាសនោះ អ្នកពាក់ព័ន្ធបានប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរឹតបន្តឹងកិច្ចការពារអតិថិជន តាមរយៈការចេញសេចក្តីថ្លៃងការណ៍នានា ក្នុងដើមឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា(NBC) ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ រួមទាំងការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់តាមរយៈគណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី