2025-01-27
គិត បុប្ផា
2025-01-27
គិត បុប្ផា
ភ្នំពេញ៖ គុណភាពខ្យល់ក្នុងបរិយាកាស មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយ ដែលបណ្តាលមកពីការបំពុលខ្យល់។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បានប្រាប់ពីវិធានការការពារខ្លួនដល់ពលរដ្ឋ ដូចខាងក្រោម៖
ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ ឬខ្ពស់ខ្លាំង ឬបរិយាកាសអ័ព្ទដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់, បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក, កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់ និងត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
ក្រសួងសុខាភិបាល ក៏ជំរុញឱ្យពលរដ្ឋ យកចិត្តទុកដាក់ការពារ ពិសេសចំពោះទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ និងប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើម ដូចជាពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។ គួរបញ្ជាក់ថា ពលរដ្ឋអាចតាមដានស្ថានភាពគុណភាពខ្យល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលកំពុងរស់នៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី