2025-01-19
គិត បុប្ផា
2025-01-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការប្រមូលគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតមានឡើងរបស់កសិករ គឺដំណោះស្រាយរយៈពេលមធ្យមមួយ ដែលធ្វើឱ្យក្រសួង ក៏ដូចជាប្រជាកសិករអាចគ្រប់គ្រងបានទាំងបរិមាណ គុណភាព ថ្លៃ និងបញ្ហាកង្វះដើមទុន។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពន្យល់ថា នៅពេលកសិករប្រមូលផ្តុំគ្នាជាសហគមន៍ ខាងផ្នែកឥណទានអាចផ្តល់ប្រាក់កម្ចីច្រើន ដើម្បីផលិត ខុសពីការធ្វើកសិកម្មរៀងខ្លួន ដែលមានភាពស្មុគស្មាញក្នុងផ្នែកហិរញ្ញវត្ថុ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បញ្ជាក់ថា ការចូលរួមសហគមន៍ទំនើប ក៏នឹងជួយដល់កសិកររយៈពេលវែងផងដែរ តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ដោយសហគមន៍អាចវិនិយោគធ្វើជីធម្មជាតិដោយខ្លួនឯងបានជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី