SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC៖ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេសអនុវិស័យកម្មន្តសាល


CDC៖ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេសអនុវិស័យកម្មន្តសាល
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកឡើងថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ក្នុងឆ្នាំ២០២១-២០២៣ បានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា កំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេសអនុវិស័យកម្មន្តសាល។

ក្នុងកិច្ចប្រជុំលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃCDC ក៏បានបញ្ជាក់ពីការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ រួមមាន៖ សាវតារនៃការរៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលផ្តោតលើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ឧស្សាហកម្មអតិពលកម្មឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ។

ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងបន្ថែមអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី