2025-01-06
គិត បុប្ផា
2025-01-06
គិត បុប្ផា
ភ្នំពេញ៖ លោកបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូ នឹងធ្វើបទបង្ហាញក្នុងសិក្ខាសាលា នៅសារមន្ទីរព្រះស្រីឦសានរវ្ម័ន (ស.ស.រ) ក្រោមប្រធានបទ «កាសព្រះអាទិត្យរះ និងការធ្វើពាណិជ្ជកម្មសម័យបុរាណនៅតំបន់អាស៊ីអាគ្នេយ៍»។
ក្នុងសិក្ខាសាលា ដែលនឹងរៀបចំឡើងនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាចនេះ លោកបណ្ឌិត Andrew Harris នឹងបង្ហាញពីការស្វែងយល់ពីប្រវត្តិសាស្រ្តកាសព្រះអាទិត្យរះ និងការធ្វើពាណិជ្ជកម្មសម័យបុរាណនៅតំបន់អាស៊ីអាគ្នេយ៍ ដោយរួមបញ្ចូលអំពីរឿងរ៉ាវនៃការជួញដូរធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ដំបូងៗ ដោយឆ្លុះបញ្ចាំងអំពីប្រវត្តិរូបិយវត្ថុក្នុងតំបន់។
ឱកាសនោះដែរ លោកបណ្ឌិត Harris ក៏នឹងចែករំលែកអំពីការសិក្សារក្នុងការវិភាគកាស «ព្រះអាទិត្យរះ»ប្រមាណជាង ១ ០០០កាស លើការប្រមូលផ្ដុំកាសពីសារមន្ទីរនានាទូទាំងអាស៊ីអាគ្នេយ៍ និងការពិភាក្សាអំពីប្រសិទ្ធភាព នៃវិធីសាស្ត្របែបកុំព្យូទ័រកម្រិតខ្ពស់ ដើម្បីជួយឱ្យយល់កាន់តែច្បាស់អំពីបច្ចេកទេសផលិតកាសទាំងនេះ។ កាសទាំងឡាយដែលបានផលិតពីលោហៈប្រាក់ និងមានប្រភពនៅរដ្ឋបុរីភីវ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ វៀតណាម បង់ក្លាដែស និងកម្ពុជា ដោយកាសព្រះអាទិត្យរះមួយចំនួននៅចន្លោះសតវត្សទី៦-៧ នៃគ.ស មានប្រភពមកពីតំបន់ការ៉ាស់ឡាន ភូមិអង្គរបុរី ហើយបច្ចុប្បន្នកំពុងដាក់តាំងបង្ហាញនៅសារៈមន្ទីរស.ស.រ។
ចំពោះសាធារណជន ដែលមានបំណងចូលរួមក្នុងសិក្ខាសាលា ដែលរៀបចំឡើងនៅសាលតាំងពិព័រណ៍មិនអចិន្រ្តៃយ៍ សារមន្ទីស.ស.រ (ផ្លូវចូលសួនច្បារពីផ្លូវ ១០២) អាចចុះឈ្មោះតាមតំណភ្ជាប់ https://docs.google.com/.../1FAIpQLSdYq96nYi1.../viewform...។ សូមជម្រាបថា បទបង្ហាញនឹងត្រូវធ្វើជាភាសាអង់គ្លេស និងផ្តល់ឱកាសឱ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងសហវត្សទី១នៃគ.ស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី