2024-12-31
ទូច សូរិយា
2024-12-31
ទូច សូរិយា
ភ្នំពេញ៖ ការធ្វើបរិវិសកម្មមូលបត្រ គឺសំដៅដល់ដំណើការនៃការស្នើសុំទិញមូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រនៅពេលដែលក្រុមហ៊ុនធ្វើសំណើលក់មូលបត្រជាសាធារណៈ។ ជាមួយគ្នានេះ ការវិនិយោគ គឺសំដៅលើការដាក់សាច់ប្រាក់ក្នុងរយៈពេលមួយទៅក្នុងគម្រោង ឬអាជីវកម្មណាមួយ ដើម្បីបង្កើតផលចំណេញ។
បើតាមពុទ្ធិមូលបត្រ ដែលចេញផ្សាយដោយនិយ័តករមូលបត្រកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ការវិនិយោគរបស់វិនិយោគិន គឺអាចវិនិយោគដោយផ្ទាល់ ឬដោយប្រយោល តាមរយៈការបង្កើតអាជីវកម្ម, ការទិញទ្រព្យសកម្ម ដូចជា អចលនទ្រព្យ ដោយសង្ឃឹមថានឹងបង្កើតប្រាក់ចំណូលពីការជួល ឬលក់, ការដាក់ប្រាក់សន្សំមានកាលកំណត់, តុងទីន ឬការវិនិយោគនៅក្នុងទីផ្សារមូលបត្រ។
គួរបញ្ជាក់ថា ទម្រង់នៃការវិនិយោគខាងលើ គឺមានកម្រិតហានិភ័យផ្សេងៗគ្នា ដូចនេះ វិនិយោគិនគួរស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តវិនិយោគលើផលិតផលណាមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី