SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខរដ្ឋាភិបាល៖ កិច្ចសហការរវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ នឹងអភិវឌ្ឍន៍ធនធានកម្ពុជា លើជំនាញយានយន្ត


ប្រមុខរដ្ឋាភិបាល៖ កិច្ចសហការរវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ នឹងអភិវឌ្ឍន៍ធនធានកម្ពុជា លើជំនាញយានយន្ត
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ នឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្តបច្ចេកវិទ្យា និងឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅជប៉ុនទាំងពេលបច្ចុប្បន្ន និងអនាគត។ នេះបើតាមប្រសាសន៍របស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចសហការជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងជំនួបជាមួយ ឯកឧត្តម MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត ប្រទេសជប៉ុន សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តតភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងការងារបន្ថែមទៀត ដើម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែង នាថ្ងៃអនាគត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម MURAI Yoshihiro ជឿថា ខេត្តមីយ៉ាហ្គិ នឹងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ដោយក្នុងនោះឯកឧត្តម MURAI Yoshihiro ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី